×

Need help? We´re here for you

   Call +855 23 211 543    Email Us

EVENT DETAIL

ក្រុមហ៊ុន AnAnA Computer សហការ​ជាមួយ​ក្រុមហ៊ុន Vertiv រៀបចំ​ពិធី​ជប់លៀង​ជូន​ដៃគូ​អតិថិជន

March 15, 2017

កាល​ពី​ថ្ងៃ​ទី​២២​កុម្ភៈ​២០១៧​នៅ​សណ្ឋាគារ​សូហ្វីតែល​អាណាណា​កុំព្យូទ័រ​ក្រុមហ៊ុន​លក់​ម៉ាស៊ីន​កុំព្យូទ័រ​ផលិតផល​អេឡិចត្រូនិក​និង​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះ​ស្រាយ​សេវាកម្ម​ICT​ឈាន​មុខ​គេ​នៅ​កម្ពុជា​រួម​សហការ​ជាមួយ​Vertiv​ដែល​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ផ្ទុក​ភ្លើង​ឬ​UPS​និង​ឧបករណ៍​ជា​ច្រើន​ទៀត​សម្រាប់​IT​Full​Ranges​បាន​រៀបចំ​ពិធី​ជប់លៀង​ពិសេស​ជូន​ដល់​អតិថិជន​របស់​ខ្លួន​មក​ពី​ស្ថាប័ន​ធនាគារ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​និង​ក្រុមហ៊ុន​នានា​សរុប​ជាង​៧០​នាក់។

លោក​ស្រៀង​ទីតូ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​អាណាណា​កុំព្យូទ័រ​គឺ​ជា​ក្រុមហ៊ុន​ធំ​នាំ​មុខ​គេ​តាំង​ពី​ឆ្នាំ​១៩៩៥​មក​ដល់​បច្ចុប្បន្ន។​កត្តា​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បែប​នេះ​គឺ​ដោយ​សារ​ការ​តាំង​ចិត្ត​ដូច​ខាង​ក្រោម៖

  • ផ្តល់​ជូន​អតិថិជន​នូវ​តម្លៃ​សមរម្យ និង​មាន​ការ​ធានា​ត្រឹម​ត្រូវ​ច្បាស់​លាស់​ដោយ​បុគ្គលិក​ជំនាញៗ​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ដោយ​ផ្ទាល់​ពី​រោងចក្រ​ផលិត។
  • ក្រុមហ៊ុន AnAnA ប្រកាន់​ខ្ជាប់​យ៉ាង​មុតមាំ​ថា «ចំណេញ​តិ​ច​ក៏​បាន ឲ្យ​តែ​ផលិតផល​មាន​គុណភាព​ល្អ​ពី​រោងចក្រ​ផលិត​ពិត​ប្រាកដ»
  • អ្វី​ដែល​ពិសេស​នោះ គឺ​ធានា​គុណភាព​ផ្លាស់​ប្តូរ​គ្រឿង​បន្លាស់​សុទ្ធ ១០០% និង​ឆាប់​រហ័ស​នៅ​ក្នុង​ស្រុក (ចាប់​ពី​ម៉ូដែល 600VA ដល់ 800VA ជួស​ជុល ឬ​ក៏​ប្តូរ​ថ្មី​ជូន​មិន​ឲ្យ​លើស​ពី ២ ថ្ងៃ​ធ្វើការ​ឡើយ) ព្រម​ទាំង​មាន​ការ​ធានា ២ ឆ្នាំ​ទៀត​ផង។

លោក​បន្ត​ថា​អាណា​ណា​កុំព្យូទ័រ​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ចែក​ចាយ​ស្រប​ច្បាប់​លើ​ផលិតផល​Vertiv​រួម​មាន​ផលិតផល​និង​សេវាកម្ម​ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ​កម្ពុជា​ដូចជា៖

  • Micro and Small UPS (600VA to 60KVA) រួម​មាន៖ PSA, ITON, MT+, GXT4, ITA, APS និង NXC UPS
  • Racks and Containment, PDUs, KVM & Accessories
  • Thermal Management
  • SmartCabinet

ផលិត​ផល​ថ្មី​នេះ​អាច​បំពេញ​បាន​រាល់​តម្រូវ​ការ​របស់​ធនាគារ​ស្ថាប័ន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​និង​បណ្តា​ក្រុមហ៊ុន​ឯកជន​ទាំង​អស់​នៅ​ទូទាំង​កម្ពុជា​ហើយ​វា​អភិវឌ្ឍ​ថ្មី​ជាមួយ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ស្រប​តាម​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​បច្ចុប្បន្ន។

ក្នុង​ពិធី​ជប់លៀង​នេះ​ក្រុមហ៊ុន​ធំៗ​ទាំង​ពីរ​បាន​រៀបចំ​កម្មវិធី​ជា​ច្រើន​ដូចជា​ការ​ប្រកាស​ប្រគល់​សិទ្ធិ​នាំ​ចូល​និង​ចែក​ចាយ​ផលិតផល​Vertiv​ដល់​ក្រុមហ៊ុន​AnAnA​Computer,​ការ​ដាក់​តាំង​បង្ហាញ​ផលិត​ផល​Vertiv​ជំនាន់​ថ្មី,​ការ​ប្រកាស​លក់​បញ្ចុះ​តម្លៃ​ជា​កញ្ចប់​សម្រាប់​ផលិត​ផល​ទាំង​អស់,​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​ប្រើប្រាស់​ផលិតផល​Vertiv​រវាង​ស្ថាប័ន​និង​ក្រុមហ៊ុន​នានា,​ការ​ពិសា​អាហារ​រួម​គ្នា​និង​កម្មវិធី​ពិសេស​ចុងក្រោយ​គឺ​ចាប់​ឆ្នោត​រង្វាន់​ផលិតផល​Vertiv​ជូន​ភ្ញៀវ​ទាំង​អស់​ចូល​រួម។

ក្រុមហ៊ុន​អាណាណា​កុំព្យូទ័រ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៥​ហើយ​មាន​បទ​ពិសោធន៍​ច្បាស់​លាស់​ក្នុង​ការ​ផ្ដល់​ជូន​បច្ចេក​វិទ្យា​ទំនើបៗ​ដើម្បី​បម្រើ​ដល់​អតិថិជន​ទាំង​ស្ថាប័ន​រដ្ឋាភិបាល​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធនាគារ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​និង​បណ្តា​ក្រុមហ៊ុន​ឯកជន​នានា​នៅ​កម្ពុជា។​តាម​រយៈ​ការ​សហការ​យ៉ាង​ល្អ​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អាណាណា​កុំព្យូទ័រ​កាន់​តែ​រីក​ចម្រើន​និង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​ជូន​រាល់​ដំណោះ​ស្រាយ​និង​តាម​សេចក្ដី​ត្រូវ​ការ​របស់​អតិថិជន​ស្រប​តាម​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​បច្ចុប្បន្ន។​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាណាណា​កុំព្យូទ័រ​ក្លាយ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅ​កម្ពុជា​ផ្នែក​បច្ចេកវិទ្យា។

សូម​មក​កាន់​អាសយដ្ឋាន​នៅ​អគារ​លេខ​៩៥​លើ​មហាវិថី​ព្រះ​នរោត្តម​​ទល់​មុខ​អនុ​វិទ្យាល័យ​ចតុមុខ​រាជធានី​ភ្នំពេញ។​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទា​ក់ទង៖

  • ទូរសព្ទ៖ 023 211 543
  • ផ្នែក​លក់៖ 012 831 516 | 012 800 064 | 012 297 425; 016 831 516 | 010 234 777; 097 883 1516; 066 800 064 | 070 555 544
  • ផ្នែក Delivery៖ 012 597 096 | 093 800 064 | 088 719 0077
  • ផ្នែក Service Center៖ 012 361 851 | 016 800 064 | 097 738 8123
  • អ៊ីមែល sales@ananacomputer.com
  • វិបសាយ www.ananacomputer.com
  • ផេក​ហ្វេសប៊ុក www.facebook.com/ananacomputer ៕

 

Related Posts

X