×

Need help? We´re here for you

   Call +855 23 211 543    Email Us

EVENT DETAIL

AnAnA និងCISCO បើកសិក្ខាសាលាស្តីពី ផលិតផលនិង ប្រព័ន្ធសុវត្ថិភាពចុងក្រោយរបស់ CISCO

February 16, 2017

ក្រុមហ៊ុន AnAnA Computer សហការជាមួយក្រុមហ៊ុន CISCO នឹងរៀបចំសិក្ខាសាលា ស្តីពី ផលិតផលនិង ប្រព័ន្ធសុវត្ថិភាពចុងក្រោយរបស់CISCO ត្រៀមខ្លួនជាស្រេចសំរាប់ 

សហគ្រាស     ធនាគារ       ​មីក្រូហិរញ្ញវត្ថុ នាថ្ងៃអនាគតនិង  កម្មវិធី ប្រតិបត្តិការ CISCOដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី​​១៧ ខែធ្នូ ​ ឆ្នាំ២០១៥​ នៅ សណ្ឋាគារ​ សូហ្វីតែល ។

លោកស្រៀង ទីតូ អគ្គនាយក ក្រុមហ៊ុន AnAnA Computer មានប្រសាសន៏ថា​កិច្ចសហប្រតិបត្តិការរវាង AnAnA Computer និង CISCO បាននាំមកនូវការជឿជាក់ ទាំងគុណភាពផលិតផល​ និងសេវាកម្មជូនដល់អតិថិជនហើយអតិថិជននិងមានភាពកក់ក្តៅជាមួយផលិតផល សេវាកម្មរបស់យើង។ លោក ទីតូបានបន្តទៀតថា​​ក្រុមហ៊ុនទាំងពីរ នឹងនាំយកនូវផលិតផល និង  បច្ចេកវិទ្យាថ្មីៗជូនដល់អតិថិជនបន្តទៀត។

បើតាមសេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុន CISCO សិក្ខាសាលានេះ នឹងធ្វើឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង បទពិសោធន៏ទាក់ទងនិងបច្ចេកវិទ្យារបបគំហើញថ្មីៗរបស់ CISCOដូចជាប្រព័ន្ធផ្ទុកទិន្និន័យ  ប្រព័ន្ធសុវត្ថិភាព​  សេវាកម្ម មាត្រដ្ឋាន CISCO និងបច្ចេកវិទ្យាដែលប្រតិបត្តិការដោយCISCO ជាច្រើនទៀត។ ក្នុងសិក្ខាសាលារយះពេលកន្លះថ្ងៃនេះ សិក្ខាកាមក៏ដូចជាអ្នកចូលរួមទាំងអស់នឹងទទួលអត្ថប្រយោជន៏ជាច្រើន និងបទបង្ហាញពីទិដ្ឋភាពទូទៅ ។

AnAnA Computer គឺជាក្រុមហ៊ុនឈានមុខគេផ្នែកបំរើសេវាកម្ម អេឡិចត្រូនិច កុំព្យូទ័រ software និង Hardware ប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាព ប្រព័ន្ធបច្ចេកវិទ្យា server ប្រព័ន្ធប្រតិបត្តិការមជ្ឍមណ្ឌលគ្រប់គ្រងទិន្និន័យនិងសេវាកម្មផ្សេងៗទៀត។ ដោយការវិនិយោគលើ

បច្ចេកវិទ្យា ព័ត៌មានវិទ្យា អស់រយះពេលជិត​២០ឆ្នាំមកនេះ AnAnA Computer ត្រូវបានអតិថិជនផ្តល់ទំនុកចិត្ត យ៉ាងខ្លាំងទាំងគុណភាពនិងសេវាកម្មបន្ថែមលើនេះ AnAnA Computer មានដៃគូរវិនិយោគជាច្រើនទាំងជាតិនិងអន្តរជាតិ។

 

CISCO គឺជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យា​ ​ Hardware ជាមួយនិងប្រតិបត្តិការនិង IT ទំនើប ។ CISCO ផ្តល់ឲ្យជំនួញរបស់លោកអ្នកមានសក្តានុពល សន្សំសំចៃនិងទទួលបានប្រាក់ចំណូលខ្ពស់។ ជាមួយនិងហេដ្ឋារចនាសម្ព័ន្ធ ពីមជ្ឍមណ្ឌលផ្ទុកទិន្និន័យ។ CISCOជួយបង្កើន   សក្កានុពលផ្នែក IT ហើយអាចបញ្ចូនសេវាកម្មទៅកាន់ ឧបករណ៏ផ្សេងៗបានគ្រប់ទីកន្លែងគ្រប់ពេលវេលា។

Related Posts

X