AnAnA Computer
×

Need help? We´re here for you

  Live chat with a representative    Call +855 23 211 543    Email Us

EVENT DETAIL

ក្រុមហ៊ុន អាណាណា កុំព្យូទ័រ សហការជាមួយក្រុមហ៊ុន Dell Technologies និង Vertiv រៀបចំកម្មវិធីជប់លៀង Gala Dinner និងដាក់តាំងបង្ហាញផលិតផលថ្មីៗ ជាមួយដៃគូអាជីវកម្ម

December 02, 2022

ភ្នំពេញ៖ កាលពីពេលថ្ថ្មីៗនេះ ក្រុមហ៊ុនអាណាណា កុំព្យូទ័រ បានសហការជាមួយក្រុមហ៊ុន Dell Technologies ដែលជាក្រុមហ៊ុនឈានមុខ ក្នុងការលក់ផលិតផលកុំព្យូទ័រនិងជាក្រុមហ៊ុនដែលទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយនិងការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជននិងអ្នកប្រើប្រាស់នៅជុំវិញពិភពលោក និងក្រុមហ៊ុន Vertiv រៀបចំកម្មវិធីជប់លៀង (GALA DINNER) ដែលបានប្រព្រឹត្តឡើង នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីថែម ភ្នំពេញភូគីត្រា ដោយមានការចូលរួមពីលោក ស្រៀង ទីតូ អគ្គនាយកក្រុមហ៊ុន អាណាណា កុំព្យូទ័រ និងមានការចូលរួមពីតំណាងដៃគូសហការ ដៃគូអាជីវកម្មនិងតំណាងចែកចាយ ជាច្រើននាក់ផងដែរ។

 

May be an image of 5 people, people standing and indoor

 

ការរៀបចំកម្មវិធីជប់លៀងនេះឡើងគឺដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន និងដៃគូអាជីវកម្មទាំងអស់ ដែលបានគាំទ្រទៅលើផលិតផល Dell Technologies និងផលិតផល Vertiv ជាមួយនឹងការចាប់ឆ្នោតយករង្វាន់ធំៗ និងការណែនាំនិងដាក់តាំងបង្ហាញនូវផលិតផលថ្មីៗ សេរ៊ីទំនើបចុងក្រោយ ជូនដល់អ្នកចូលរួមនារាត្រីនោះផងដែរ។

 

May be an image of indoor

 

គោលបំណងក្នុងការរៀបចំកម្មវិធីជប់លៀងនេះ គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងនិងចំណងមិត្តភាពរឹងមាំរវាងក្រុមហ៊ុន អាណាណា កុំព្យូទ័រនិងដៃគូអាជីវកម្ម និងតំណាងចែកចាយ ដែលក្រុមហ៊ុនអាណាណា កុំព្យូទ័រគឺមានការទទួលស្គាល់ត្រឹមត្រូវ ក្នុងការនាំចូលផលិតផលផ្ដាច់មុខរបស់ក្រុមហ៊ុន Dell Technologies និងក្រុមហ៊ុន Vertiv ដែលបានទទួលស្គាល់ក្នុងលំដាប់ថ្នាក់ពិភពលោក មានគុណភាពល្អ មានការទទួលស្គាល់ច្រើនពីសំណាក់អតិថិជននិងអ្នកប្រើប្រាស់ ហើយមាននៅលើទីផ្សារក្នុងប្រទេសកម្ពុជាជាយូរណាស់មកហើយ។ សូមបញ្ជាក់ដែរថា ក្រុមហ៊ុន អាណាណា កុំព្យូទ័រ គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងប្រទេសកម្ពុជា ទៅលើលក់ផលិតផលកុំព្យូទ័រនិងផលិតផលបច្ចេកវិទ្យាថ្មីៗ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ រហូតមកទល់និងបច្ចុប្បន្ន៕

 

May be an image of one or more people, people standing and text that says 'DELLTechnologies AUTHORIZED DISTRIBUTOR VERTIV ner ER PT la tur ANANA'

 

May be an image of 5 people and people standing

 

May be an image of 11 people, people standing and indoor

 

May be an image of one or more people, people standing and indoor

 

May be an image of standing and indoor

 

May be an image of 2 people, people standing and indoor

Related Posts