AnAnA Computer
×

Need help? We´re here for you

  Live chat with a representative    Call +855 23 211 543    Email Us

EVENT DETAIL

Dell Future Ready Enterprise

April 04, 2017

ក្រុមហ៊ុន AnAnA Computer សហការជាមួយក្រុមហ៊ុន Dell នឹងរៀបចំសិក្ខាសាលា ស្តីពី Dellត្រៀមខ្លួនជាស្រេចសំរាប់សហគ្រាសនាថ្ងៃអនាគត(Dell FutureReady Enterprise)និង  

កម្មវិធីប្រតិបត្តិការ ​Dell ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី​​២៥ ខែសីហា​    ខាងមុខនេះ នៅសណ្ឋាគារ អ៊ីនធើខនធីណង់តាល់។

 

លោកស្រៀង ទីតូ អគ្គនាយក ក្រុមហ៊ុន AnAnA Computer មានប្រសាសន៏ថា​កិច្ចសហប្រតិបត្តិការរវាង AnAnA Computer និង Dellបាននាំមកនូវការជឿជាក់ ទាំងគុណភាពផលិតផល​ និងសេវាកម្មជូនដល់អតិថិជនហើយអតិថិជននិងមានភាពកក់ក្តៅជាមួយផលិតផល សេវាកម្មរបស់យើង។ លោក ទីតូបានបន្តទៀតថា​​ក្រុមហ៊ុនទាំងពីរ នឹងនាំយកនូវផលិតផល និង  បច្ចេកវិទ្យាថ្មីៗជូនដល់អតិថិជនបន្តទៀត។

 

បើតាមសេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុន Dell សិក្ខាសាលានេះ នឹងធ្វើឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង បទពិសោធន៏ទាក់ទងនិងបច្ចេកវិទ្យារបបគំហើញថ្មីៗរបស់ Dell ដូចជាប្រព័ន្ធផ្ទុកទិន្និន័យ  សេវាកម្ម Cloud  មាត្រដ្ឋាន Dell និងបច្ចេកវិទ្យាដែលប្រតិបត្តិការដោយDell ជាច្រើនទៀត។  ក្នុងសិក្ខាសាលារយះពេលកន្លះថ្ងៃនេះសិក្ខាកាមក៏ដូចជាអ្នកចូលរួមទាំងអស់នឹងទទួលអត្ថប្រយោជន៏ជាច្រើន  និងបទបង្ហាញពីទិដ្ឋភាពទូទៅនៃ Future Dell ។

 

គូសបញ្ជាក់ថា Dell បានផ្តល់សិទ្ធផ្តាច់មុខដល់ក្រុមហ៊ុន AnAnAComputer ធ្វើជាដៃគូចែកចាយផលិតផលនិងបច្ចេកវិទ្យាDell ជាយូរឆ្នាំមកហើយហើយសិក្ខាសាលារួមគ្នានេះ​នឹង បង្កើននូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពី​ឲ្យមានភាពស៊ីសង្វាកគ្នាកាន់តែខ្លាំងឡើងៗ។

 

AnAnA Computer គឺជាក្រុមហ៊ុនឈានមុខគេផ្នែកបំរើសេវាកម្ម អេឡិចត្រូនិច កុំព្យូទ័រ software និង Hardware ប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាព ប្រព័ន្ធបច្ចេកវិទ្យា server ប្រព័ន្ធប្រតិបត្តិការមជ្ឍមណ្ឌលគ្រប់គ្រងទិន្និន័យនិងសេវាកម្មផ្សេងៗទៀត។ ដោយការវិនិយោគលើ បច្ចេកវិទ្យា ព័ត៌មានវិទ្យា អស់រយះពេលជិត​២០ឆ្នាំមកនេះ AnAnA Computer ត្រូវបានអតិថិជនផ្តល់ទំនុកចិត្តយ៉ាងខ្លាំងទាំងគុណភាពនិងសេវាកម្ម បន្ថែមលើនេះ AnAnA Computer មានដៃគូវិនិយោគជាច្រើនទាំងជាតិនិងអន្តរជាតិ។

 

Dell គឺជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យា​ ​ Hardware ជាមួយនិងប្រតិបត្តិការនិង IT ទំនើប ។ Dell ផ្តល់ឲ្យជំនួញរបស់លោកអ្នកមានសក្តានុពល សន្សំសំចៃនិងទទួលបានប្រាក់ចំណូលខ្ពស់។ ជាមួយនិងហេដ្ឋារចនាសម្ព័ន្ធ ពីមជ្ឍមណ្ឌលផ្ទុកទិន្និន័យ។ Dell  ជួយបង្កើន    សក្កានុពលផ្នែក IT ហើយអាចបញ្ចូនសេវាកម្មទៅកាន់ឧបករណ៏ផ្សេងៗបានគ្រប់ទីកន្លែង គ្រប់ពេលវេលា។

Related Posts