AnAnA Computer
×

Need help? We´re here for you

  Live chat with a representative    Call +855 23 211 543    Email Us

EVENT DETAIL

Virtual Data Center Management

April 04, 2017

បើតាមសេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុន VMware សិក្ខាសាលានេះ នឹងធ្វើឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង បទពិសោធន៏ទាក់ទងនិងបច្ចេកវិទ្យារបបគំហើញថ្មីៗរបស់​VMwareដូចជាប្រព័ន្ធផ្ទុកទិន្និន័យ  សេវាកម្ម Cloud  ប្រព័ន្ធ Server និងបច្ចេកវិទ្យាដែលប្រតិបត្តិការដោយVMwareជាច្រើនទៀត។ ក្នុងសិក្ខាសាលារយះពេលកន្លះថ្ងៃនេះ សិក្ខាកាមក៏ដូចជាអ្នកចូលរួមទាំងអស់នឹងទទួលអត្ថប្រយោជន៏ជាច្រើនអំពី Virtualization 101, Server Consolidation andVM management and Availability. VDC Operation Management VMware Cloud, Horizon 6.0 និងបទបង្ហាញពីទិដ្ឋភាពទូទៅនៃ Virtual desktop (VDI)។

 

គូសបញ្ជាក់ថា VMware បានផ្តល់សិទ្ធផ្តាច់មុខដល់ក្រុមហ៊ុន AnAnAComputer ធ្វើជាដៃគូចែកចាយផលិតផលនិងបច្ចេកវិទ្យាVMware​ ជាយូរឆ្នាំមកហើយហើយសិក្ខាសាលារួមគ្នានេះ​នឹង បង្កើននូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពី​ឲ្យមានភាពស៊ីសង្វាកគ្នាកាន់តែខ្លាំងឡើងៗ។

 

លោក ស្រៀងទីតូ អគ្គនាយក ក្រុមហ៊ុន AnAnA Computer មានប្រសាសន៏ថា​កិច្ចសហប្រតិបត្តិការរវាង VMware និង AnAnA Computer បាននាំមកនូវការជឿជាក់ ទាំងគុណភាពផលិតផល​ និងសេវាកម្មជូនដល់អតិថិជនហើយអតិថិជននិងមានភាពកក់ក្តៅជាមួយផលិតផល សេវាកម្មរបស់យើង។ លោក ទីតូ បានបន្តទៀតថា​​ក្រុមហ៊ុនទាំងពីរនឹងនាំយកនូវផលិតផល សេវាកម្ម និងបច្ចេកវិទ្យាថ្មីៗជូនដល់អតិថិជនបន្តទៀត។

 

VMware គឺជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្ម​​ Software ជាមួយនិងប្រតិបត្តិការ និង
បច្ចេកវិទ្យា IT ទំនើប។ VMware ផ្តល់ឲ្យជំនួញរបស់លោកអ្នកមានសក្តានុពល សន្សំសំចៃនិងទទួលបានប្រាក់ចំណូលខ្ពស់។ ជាមួយនិងហេដ្ឋារចនាសម្ព័ន្ធ virtualizing ពីមជ្ឍមណ្ឌលផ្ទុកទិន្និន័យទៅកាន់ Cloud នឹងឆ្ពោះទៅកាន់ឧបករណ៏ទូរស័ព្ធដៃរបស់លោកអ្នក។VMware ជួយបង្កើនសក្កានុពលផ្នែក IT ហើយអាចបញ្ចូនសេវាកម្មទៅកាន់ ឧបករណ៏ផ្សេងៗបានគ្រប់ទីកន្លែងគ្រប់ពេលវេលា។

 

AnAnA Computer គឺជាក្រុមហ៊ុនឈានមុខគេផ្នែកបំរើសេវាកម្ម អេឡិចត្រូនិច កុំព្យូទ័រ software និង Hardware ប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាព ប្រព័ន្ធបច្ចេកវិទ្យា server ប្រព័ន្ធប្រតិបត្តិការមជ្ឍមណ្ឌលគ្រប់គ្រងទិន្និន័យនិងសេវាកម្មផ្សេងៗទៀត។ ដោយការវិនិយោគលើ បច្ចេកវិទ្យា ព័ត៌មានវិទ្យាអស់រយះពេលជាង​២០ឆ្នាំមកនេះ AnAnA Computer ត្រូវបានអតិថិជនផ្តល់ទំនុកចិត្តយ៉ាងខ្លាំងទាំងគុណភាពនិងសេវាកម្ម បន្ថែមលើនេះ AnAnA Computer មានដៃគូវិនិយោគជាច្រើនទាំងជាតិនិងអន្តរជាតិ។

Related Posts