AnAnA Computer
×

Need help? We´re here for you

  Live chat with a representative    Call +855 23 211 543    Email Us

EVENT DETAIL

ក្រុមហ៊ុន អាណាណាកុំព្យូទ័រ សហការជាមួយក្រុមហ៊ុន VERTIV រៀបចំពិធីជប់លៀងជួបជុំដៃគូពាណិជ្ជកម្មរបស់ខ្លួន នៅក្រុងព្រះសីហនុ

August 22, 2017

ក្រុងព្រះសីហនុ៖ នៅថ្ងៃទី 10 ខែសីហា ឆ្នាំ 2017 នេះ ក្រុមហ៊ុនអាណាណាកុំព្យូទ័រ ដែលជាក្រុមហ៊ុនចែកចាយនូវផលិតផលបច្ចេកវិទ្យាម៉ាកល្បីៗ និងឈានមុខគេលើបច្ចេកវិទ្យាចុងក្រោយតាំងពីឆ្នាំ 1995 និងក្រុមហ៊ុន VERTIV បានរៀបចំឡើងនូវពិធីជប់លៀងជួបជុំដៃគូពាណិជ្ជកម្មរបស់ខ្អួននៅក្រុងព្រះសីហនុ ដែលពិធីនេះ ត្រួវបានប្រារព្ធឡើងនៅសណ្ឋាគារលំដាប់ផ្កាយ 4 ឈ្មោះថា Dara Independence Hotel។

 

 

តាមការបញ្ជាក់របស់ក្រុមហ៊ុនដៃគូពាណិជ្ជកម្មធំៗទាំងពីរនេះ បានឲ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំឲ្យមានពិធីជប់លៀងដ៏ពិសេសនេះឡើង គឺដើម្បីជាការរឹតបណ្តឹងចំណងសាមគ្គីភាពរវាងក្រុមហ៊ុន និងអ្នកចែកចាយ ក៏ដូចជាអតិថិជនទាំងអស់ ដែលបានគាំទ្រដល់ផលិតផល VERTIV នាពេលកន្លងមក ជាពិសេស គឺដើម្បីថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានប្រើប្រាស់ផលិតផល VERTIV ពីក្រុមហ៊ុនអាណាណាកុំព្យូទ័រ។ អ្វីដែលពិសេសនោះ គឺដើម្បីស្វែងយល់ពីចំណុចសំខាន់ដែលមាននៅក្នុងផលិតផលថ្មីៗ ហើយនិងផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកទាំងអស់គ្នា រួមគ្នារកដំណោះស្រាយដ៏ល្អសំរាប់ផ្តល់ជូនអ្នកប្រើប្រាស់ ឈានទៅរកគោលដៅរួមតែមួយ ដែលអាចធ្វើឲ្យមានការរីកចម្រើនទាំងអស់គ្នានាពេលអនាគត។

 

សូមជំរាបថា ផលិតផល VERTIV គឺអាចបំពេញបានរាល់តម្រូវការរបស់ ធនាគារ ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា ហើយផលិតផលទាំងអស់ ត្រូវបានធ្វើការអភិវឌ្ឍថ្មីជាមួយបច្ចេកវិទ្យាកាន់តែទំនើប ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។ នៅក្នុងពិធីជប់លៀងដ៏ពិសេសនេះ ក្រុមហ៊ុនធំៗទាំងពីរ បានរៀបចំនូវកម្មវិធីជាច្រើន នៅក្នុងនោះរួមមានដូចជា ការដាក់តាំងបង្ហាញនូវផលិតផល VERTIV ជំនាន់ថ្មី, ការប្រកាសលក់បញ្ចុះតម្លៃជាកញ្ចប់សម្រាប់ផលិតផលទាំងអស់, ការផ្លាស់ប្តូរបទពិសោធន៍ប្រើប្រាស់ផលិតផល VERTIV រវាងស្ថាប័ន និងក្រុមហ៊ុននានា, ការពិសារភោជនីយអាហាររួមគ្នា និងកម្មវិធីពិសេសចុងក្រោយ គឺពិធីចាប់ឆ្នោតរង្វាន់ផលិតផល VERTIV ជូនដល់ភ្ញៀវទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ។

 

 

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាណាណាកុំព្យូទ័រ ជាក្រុមហ៊ុនដែលមានឈ្មោះល្បីលើម៉ាស៊ីនកុំព្យូទ័រ ផលិតផលអេឡិចត្រូនិច និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយសេវាកម្ម ICT ឈានមុខគេនៅលើទីផ្សាក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ 1995 មកម្លេះ ហើយមានបទពិសោធន៍ច្បាស់លាស់ក្នុងការផ្តល់ជូនបច្ចេកវិទ្យាទំនើបៗដើម្បីបម្រើដល់អតិថិជន ទាំងស្ថាប័នរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបណ្តាក្រុមហ៊ុនឯកជននៅក្នុងប្រទេសកម្ពុជា ។ តាមរយ:ការសហកាយ៉ាងល្អបែបនេះហើយទើបធ្វើឲ្យ អាណាណាកុំព្យូទ័រ កាន់តែមានការរីកចម្រើន និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់ជូនរាល់ដំណោះស្រាយ និងតាមសេចក្តីត្រូវការរបស់អតិថិជនស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាបច្ចុប្បន្ន។ ហេតុដូច្នេះហើយ បានជាធ្វើឲ្យក្រុមហ៊ុនអាណាណាកុំព្យូទ័រ ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុង ប្រទេសកម្ពុជាផ្នែកបច្ចេកវិទ្យា។

 

 

ក្រុមហ៊ុនអាណាណាកុំព្យូទ័រ មានអាស័យដ្ឋាននៅអគារលេខ 95 តាមបណ្តោយមហាវិថីព្រះនរោត្តម ទល់មុខអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ ទូរស័ព្ទ៖ 023 211 543៕ 

Related Posts