ក្រុមហ៊ុន អាណាណាកុំព្យូទ័រ បានរៀបចំពិធីជប់លៀងដៃគូអាជីវកម្ម (Gala Dinner) នៅភោជនីយដ្ឋានទន្លេបាសាក់២!
កាលពីថ្ងៃទី26 ខែមីនា ឆ្នាំ2022នេះ ក្រុមហ៊ុន អាណាណាកុំព្យូទ័រ ដែលជាតំណាងចែកចាយផលិតផលម៉ាក Dell តាំងពីឆ្នាំ 2006 បានសហការជាមួយក្រុមហ៊ុនDell Technologies បង្កើតកម្មវិធីជប់លៀងជូនដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន នៅភោជនីយដ្ឋានទន្លេបាសាក់២ ដោយយើងសង្កេតឃើញថាមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករដែលមានវត្តមាន នឹងសប្បាយរីករាយជាមូយនឹងការជួបជុំទទួលទានភោជនាអាហារយ៉ាងឆ្ងាញ់ពិសារ រួមទាំងកាដូអនុស្សាវរីយ៏ និងការចាប់រង្វាន់ជាច្រើននារាត្រីនោះ។
លោក ស្រៀង ទីតូ អគ្គនាយកក្រុមហ៊ុន អាណាណាកុំព្យូទ័រ បានមានប្រសាសន៏ដ៏មានអត្ថន័យថា៖
“ ក្រុមហ៊ុន អាណាណាកុំព្យូទ័រ បង្កើតកម្មវិធីនេះឡើងគឺដើម្បីជាការថ្លែងអំណរគុណដល់ដៃគូអាជីវកម្មរបស់ខ្លួន ដែលតែងតែជាវផលិតផលម៉ាក Dell យកទៅលក់បន្ត។ កម្មវិធីជប់លៀងនេះមិនត្រឹមតែជាការថ្លែងអំណរគុណប៉ុណ្ណោះទេ ប៉ុន្តែជាការជួបជុំពិភាក្សាគ្នាមួយដើម្បីធ្វើអោយអាជីវកម្មរីកចម្រើនឡើងទៅមុខបន្ត។ ក្រុមហ៊ុន អាណាណាកុំព្យូទ័រ នឹងបង្កើនសមត្ថភាពរបស់ខ្លួនដើម្បីជួយបំពេញនូវតម្រូវការ ក៏ដូចជាដោះស្រាយរាល់បញ្ហាដល់ដៃគូអាជីវកម្មរបស់ខ្លួន។ ហើយក្រុមហ៊ុន អាណាណាកុំព្យូទ័រ ស្វាគមន៏ជានិច្ចគ្រប់ហាងអេឡិចត្រូនិចទាំងអស់ ដែលមានបំណងចង់ជាវផលិតផលDell ទៅលក់ចែកចាយបន្ត។”
ក្រុមហ៊ុនអាណាណាកុំព្យូទ័រ គឺជាក្រុមហ៊ុនចែកចាយនូវផលិតផលបច្ចេកវិទ្យាម៉ាកល្បីៗ និងឈានមុខគេលើបច្ចេកវិទ្យាចុងក្រោយតាំងពីឆ្នាំ 1995 ហើយបានផ្តល់ទំនុកចិត្តជូនដល់អតិថិជនទាំងគុណភាព និងសេវាកម្ម ដែលជម្រុញឲ្យអតិថិជននៅបន្តគាំទ្ររហូតមកដល់បច្ចុប្បន្ន។
សម្រាប់អតិថិជនដែលមានបំណងជាវផលិតផលម៉ាកល្បីៗយកទៅចែកចាយបន្តសូមទំនាក់ទំនងមកកាន់៖
អាសយដ្ឋាន៖ អគារលេខ 95 មហាវិថីព្រះនរោត្តម (ទល់មុខអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ)។
ទូរស័ព្ទលេខ៖ 023 211 543 | 012 831 516 | 015 831 516 | 010 234 777
គេហទំព័រ៖www.ananacomputer.com
ទំព័រហ្វេសបុក៖ www.facebook.com/ananacomputer ។